សកម្មជនគណបក្សសង្គ្រោះជាតិច្រើននាក់ទៀតត្រូវបានចាប់ខ្លួនមុនការវិលត្រឡប់របស់លោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិបានពន្យារការវិលត្រឡប់របស់លោកស្រីទៅថ្ងៃទី១៧ ខែមករាវិញ ដោយបញ្ជាក់ច្បាស់ថា លោកស្រីនឹងខកខានសវនាការលើអតីតអ្នកគាំទ្រនិងសមាជិករបស់គណបក្សនេះជាង១៣០នាក់នៅថ្ងៃទី១៤ ខែមករា។

អតីតសកម្មជននិងសមាជិកគណបក្សសង្គ្រោះជាតិប្រហែល ២០នាក់ត្រូវបានចាប់ខ្លួនឬ «អប់រំ» ហើយដោះលែងវិញនៅមុនការវិលត្រឡប់ដែលបានគ្រោងទុករបស់លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សនេះ។