សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: លោក កើត សារ៉ាយ

ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម

សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយ​ទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។
សមត្ថកិច្ចខេត្ដកំពុងជជែកជាមួយលោកស្រី ធីម ណារីន មន្រ្ដីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដកំពង់ចាម ដោយស្នើឱ្យទម្លាក់បដាទាមទារដោះលែងលោក កើត សារ៉ាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម។ (រូបភាព៖ សមាគមអាដហុក)

សមត្ថកិច្ចខេត្ដកំពង់ចាមឱ្យសមាគម​អាដហុកទម្លាក់បដាទាមទារ​ដោះ​លែងលោក កើត សារ៉ាយ

សមត្ថកិច្ចខេត្ដកំពង់ចាមឱ្យសមាគមអាដហុកដកចេញបដាដែលទាម​ទារ​ឱ្យដោះលែងលោក កើត សារ៉ាយ ដោយអះអាងថា ​ខុសទីតាំងនៃការទាមទារ ខណៈសង្គមស៊ីវិលថា សកម្មភាពនេះបង្ហាញការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងលំហសេរីភាព។
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដើរទៅដាក់ញត្តិនៅព្រះបរមរាជរាំងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគមកំពុងស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស

សមាគមនិស្សិតបញ្ញវន្តខ្មែរ​កំពុង​រៃអង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​ប្រធាន​របស់​ខ្លួន ដែល​​កំពុង​ជាប់​ឃុំ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងក្នុងពេលសមាជគណបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

មេធាវីរដ្ឋាភិបាលប្ដឹងប្រធានបក្សប្រឆាំង ខណៈមន្ត្រីបក្សប្រឆាំងពីររូបនិងប្រធានសមាគមម្នាក់ត្រូវចាប់ខ្លួន

មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យប្ដឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន កាលពីដើមខែកុម្ភៈពីបទ​ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម