កម្មករ កម្មការិនីប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា និងស្នើឱ្យកសាងស្ដូបនិមិត្តរូបដើម្បីបញ្ចប់និទណ្ឌភាព
កម្មករ កម្មការិនី តំណាងសហជីព និងសង្គមស៊ីវិល ព្រមទាំងសាច់ញាតិជាច្រើននាក់បានជួបជុំគ្នានៅមុខរូបសំណាករបស់លោក ជា វិជ្ជា កាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធខួប២០ឆ្នាំនៃការបាញ់សម្លាប់រូបលោក នៅក្បែរវត្តលង្កា នៅឆ្នាំ២០០៤។ កម្មវិធីបានប្រព្រឹត្តទៅនៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងដែលលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់ មានការនិមន្តចូលរួមពីព្រះសង្ឃធ្វើពិធីសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនា។