- នយោបាយ ,
តុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក ថាច់ សេដ្ឋា ពាក់ព័ន្ធសំណុំរឿងចេញសែកគ្មានសាច់ប្រាក់
តុលាការកំពូល កាលពីថ្ងៃចន្ទ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលត្រូវបានផ្តន្ទាទោសកាលពីខែកញ្ញា ឆ្នាំ២០២៣ ពីបទចេញសែកគ្មានសាច់ប្រាក់កាលពីឆ្នាំ២០១៩។ តុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែឧសភា។