- នយោបាយ ,
ប្រធានគណបក្សប្រជាជនកម្ពុជា មោទនភាពចំពោះលោក ហ៊ុន ម៉ាណែត ដែលធ្វើជានាយករដ្ឋមន្ត្រី
ខួបលើកទី៤៦នៃថ្ងៃ «៧ មករា» ឬ «ទិវាជ័យជម្នះ» ដើម្បីរំលឹកដល់ការបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានមោទនភាពចំពោះរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បង្ហាញស្នាដៃដ៏អស្ចារ្យជាមួយនឹងការអភិវឌ្ឍ ជាពិសេសទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ លោកថ្លែងថា ដំបូងឡើយ លោកយល់ចិត្តសាធារណជនជុំវិញការព្រួយបារម្ភអំពីការផ្ទេរអំណាច។