
- នយោបាយ ,
លោក Blinken ទទូចឲ្យលោក ហ៊ុន សែន ផ្តល់សិទ្ធិនយោបាយដល់មេដឹកនាំបក្សប្រឆាំងនិងសកម្មជនដែលកំពុងជាប់ពន្ធនាគារ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken បានមានប្រសាសសន៍កាលពីថ្ងៃសុក្រថា លោកបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានទទូចឲ្យមេដឹកនាំកម្ពុជាដែលកាន់អំណាចដ៏យូរអង្វែងរូបនេះ «បើកលំហនយោបាយនិងសិទ្ធិសង្គមស៊ីវិលឡើងវិញ» នៅមុនការបោះឆ្នោតជាតិឆ្នាំក្រោយ។