- នយោបាយ ,
សេង ធារី បដិសេធការចោទប្រកាន់អំឡុងសវនាការក្នុងសំណុំរឿងដែលមានជនជាប់ចោទច្រើន
នៅក្នុងសវនាការថ្មីបំផុតនៃការកាត់ក្តីទ្រង់ទ្រាយធំលើអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ១៣៩នាក់ ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះឈរតែម្នាក់ឯងកាលពីថ្ងៃអង្គារ ដើម្បីផ្តល់សក្ខីកម្មទាក់ទងនឹងការងាររយៈពេលជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ មេធាវី សេង ធារី បានចូលរួមសវនាការលើកដំបូងកាលពីថ្ងៃទី៧ ខែធ្នូ នៅសាលាដំបូងរាជធានីភ្នំពេញដោយស្លៀកពាក់ជាអ្នករាំរបាំអប្សរា ជាអ្វីដែលកញ្ញា សេង ធារីបញ្ជាក់ថាសមទៅនឹង «ល្ខោននយោបាយ» នៃសវនាការដែលមានមនុស្សច្រើន ។ កាលពីថ្ងៃអង្គារ កញ្ញា សេង ធារី បានវិលត្រឡប់មកតុលាការជាថ្មីក្នុងសម្លៀកបំពាក់បែបសុភាព ដោយស្លៀកឈុតអាវធំ ខោជើងវែងនិងក្រវ៉ាត់កឆ្នូត។ អំឡុងពេលសវនាការរយៈពេលពីរម៉ោង ចៅក្រមបានជជីកសួរអំពីជីវប្រវត្តិនិងគោលបំណងរបស់ជនជាប់ចោទនៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ…