លោក ហ៊ុន សែន ចាក់វ៉ាក់សាំង ខណៈខេត្តព្រះសីហនុបិទការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកមេដៃជាសញ្ញាដាក់អ្នកសារព័ត៌មាននៅពេលលោកទទួលដូសដំបូងរបស់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃព្រហស្បតិ៍នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុករបស់លោក ហ៊ុនសែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាក់វាក់សាំងកូវីដ-១៩ AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីឆ្លងជាចង្កោមថ្មីបានជំរុញឲ្យរដ្ឋាភិបាលរឹត ត្បិតការផ្លាស់ទីនិងការធ្វើដំណើរទៅខេត្តព្រះសីហនុ។