
វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាសាលារដ្ឋដំបូងគេដែលដាក់ឱ្យសិស្សហាត់គុនខ្មែរ តែក្រសួងអប់រំបារម្ភខ្លាចធ្វើខុសទិសដៅ
សុវណ្ណ មាលា បានគាំទ្រចំពោះការដាក់គុនខ្មែរ ឱ្យមានការហ្វឹកហាត់នៅក្នុងសាលារដ្ឋ ដោយនាងបញ្ជាក់ថា៖ «វាជារឿងល្អ ដែលមានការហាត់គុនខ្មែរ នៅក្នុងសាលា ព្រោះធ្វើឱ្យសិស្សានុសិស្សបានហាត់ និងបានស្គាល់ក្បាច់គុនរបស់ដូនតា ព្រមទាំងបានរួមចំណែកពង្រីកកីឡាខ្មែរយើងឱ្យបានកាន់តែធំ ដើម្បីឱ្យមានអ្នកស្គាល់ និងមានអ្នកចូលហាត់កាន់តែច្រើនជាងមុន។ បន្ថែមលើនេះ ការហាត់ប្រដាល់វាល្អសម្រាប់ការពារខ្លួន ហេតុនេះសូមសិស្សនារីគ្នាយើង ចូលហាត់ប្រដាល់ឱ្យបានច្រើន»។