នាយកវិទ្យាល័យឈូកវ៉ាពីររូបត្រូវបានព្យួរតួនាទី ដោយរង់ចាំការស៊ើបអង្កេតករណីកិបកេងបន្ទាប់ពីផ្ទុះការតវ៉ា
ក្រសួងអប់រំ និងមន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មាធិការមួយ និងចាត់តាំងមន្ត្រីបីរូបដើម្បីគ្រប់គ្រងបណ្តោះអាសន្ន និងស៊ើបអង្កេតករណីចោទប្រកាន់ពីការកិបកេងថវិកា និងអំពើពុករលួយ ពាក់ព័ន្ធនឹងនាយកនិងនាយករងនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ។