ក្រុមអ្នកជំនាញសិទ្ធិមនុស្សUNថ្កោលទោសចំពោះការផ្តន្ទាទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន

លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់អាជ្ញាធរកម្ពុជាជុំវិញការផ្តន្ទាទោសលោក រ៉ុង ឈុន មេដឹកនាំសហជីពឲ្យជាប់ពន្ធនាគារពីរឆ្នាំកាលពីសប្តាហ៍​មុនជុំវិញការអត្ថាធិប្បាយរបស់លោកអំពីការបោះបង្គោលព្រំដែន។ សកម្មជន​ពីររូប​ផ្សេងទៀតត្រូវបានផ្តន្ទាទោស២០ខែដោយសារធ្វើការតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។

លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំជុំវិញការធ្វើអត្ថាធិប្បាយអំពីបញ្ហាព្រំដែន

លោក រ៉ុង ឈុន មេដឹកនាំសហជីពចូលរួមធ្វើបាតុកម្មជាមួយកម្មកររោងចក្រ Violet Apparel នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែកក្កដា។ ខេមបូចា/បញ្ញា ឆព័ណ្ណ

មេដឹកនាំសហជីព​ លោក រ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឲ្យជាប់​ពន្ធនាគាររយៈ​ពេល​២ឆ្នាំពីបទញុះញង់កាលពីថ្ងៃពុធ ចំពោះការអត្ថាធិប្បាយអំពីសហគមន៍មួយនៅ​តាម​បណ្តោយព្រំដែនវៀតណាម​បានបាត់បង់​ដីអំឡុងពេលដំណើរការបោះបង្គោល​ព្រំដែន​។ សកម្មជន សរ កន្និកា និង តុន និមល ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​២០ខែពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយសារតែ​ពួកគេបានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងមេដឹកនាំសហជីពដែលកំពុងជាប់ពន្ធនាគារ។