សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: វិបត្តិកូវីដ១៩

លោក ឡូយ លុយ បង្ហាញប័ណ្ណសមធម៌ ដែលផ្តល់ដោយអាជ្ញាធរដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គ្រួសារអ្នកពិការភ្នែកនៅសៀមរាបស្នើឱ្យបើកប្រាក់ឧបត្ថម្ភទៀងទាត់

គ្រួសារមួយនៅខេត្តសៀមរាប ដែលមានអ្នកពិការភ្នែក៤នាក់ ក្នុងចំណោមសមាជិក៥នាក់ អំពាវនាវសុំឱ្យរដ្ឋជួយបើកប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ ព្រោះពួកគាត់ខកខានក្នុងការទទួលប្រាក់ចំនួនបាន៤ខែ ដោយមិនដឹងមូលហេតុ ខណៈដែលពួកគាត់ជួបការលំបាកដោយសារបាត់បង់ចំណូលទាំងស្រុងអំឡុងពេលវិបត្តិកូវីដ១៩។
អ្នកដំណើរចុះពីរថយន្តក្រុងសាធារណៈ កាលពីខែមីនា ឆ្នាំមុន ប៉ុន្មានថ្ងៃមុនសាលាក្រុងប្រកាសបិទដំណើរការសេវាដឹកជញ្ជូនមួយនេះ ដោយសារតែវិវត្តកូវីដ១៩។ បញ្ញា ឆព័ណ្ណ

សិស្សសាលាពេញនិយមប្រើសេវារថយន្តក្រុង តែវិបត្តិកូវីដ១៩ ធ្វើឲ្យសេវានេះអាក់ខានទៅវិញ

រាល់ព្រឹក ថា ម៉េងស្រ៊ាន ចេញពីផ្ទះរបស់ខ្លួននៅម៉ោង៥ និង៣៥នាទីព្រឹក និងដើរប្រហែល២០០ម៉ែត្រទៅកាន់កន្លែងរង់ចាំជិះរថយន្តក្រុងសាធារណៈ ដែលត្រូវចេញដំណើរនៅម៉ោង៥ និង៤០នាទី ទៅកាន់វិទ្យាល័យបាក់ទូក។ សិស្សវ័យ១៧ឆ្នាំរូបនេះ ជិះរថយន្តក្រុងចេញពីផ្ទះនៅខណ្ឌជ្រោយចង្វារទៅកាន់ខណ្ឌ៧មករា រៀងរាល់ថ្ងៃ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម