សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: វៀតណាម

ព្រះសង្ឃនិមន្តចេញពីវត្តពោធិ​គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយ​សៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្ត​ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង)។ រូបថតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (រូបភាព៖ វត្តពោធិ​គិរីវង្សារាម)

កម្ពុជា​នឹង​ធ្វើ​«អង្គកឋិនទានមហាសាមគ្គី​គ្រួសារខ្មែរ»ជាលើកដំបូង​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​​ក្រោម​នៅខែក្រោយ

រាជរដ្ឋាភិបាលកម្ពុជា​ រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងរួម​ទាំង​ស្ថាប័នថ្នាក់ជាតិផ្សេងទៀតរួមគ្នា​ធ្វើ«អង្គកឋិនទាន មហាសាមគ្គី​គ្រួសារខ្មែរ»ដើម្បី​ដង្ហែ​ទៅកាន់​ទឹកដី​កម្ពុជា​ក្រោមនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។​​ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧​ ខែតុលា​។
លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំមន្ត្រី ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មានធ្វើទស្សនកិច្ចតាមបង្គោលព្រំដែនភាគឦសានប្រទេស។ រូបថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (រូបភាព៖ AKP)

កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)

កម្ពុជាបានប្រកាសសម្រេចដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CVL-DTA ដែលត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ ក្រោយមានការតវ៉ាស្នើឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាច្រើនលើកពីសំណាក់ពលរដ្ឋខ្មែរនៅឯក្រៅប្រទេស។
កងទ័ព​ដែល​នៅក្រោមក្រសួងការពារជាតិអះអាង​ថា ខ្លួននឹងការ​ពារ​រដ្ឋាភិបាលទោះស្ថិត​ក្នុងតម្លៃណា​ក៏ដោយ​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។

កងកម្លាំងប្រដាប់អាវុធប្តេជ្ញា​កម្ចាត់ក្រុមជ្រុលនិយមបាតុកម្មនៅក្រៅប្រទេសដែលប្រឆាំងនឹង​​​គម្រោង​ CLV-DTA

មន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបានថ្កោលទោសក្រុម​សកម្មជនដែល​ប្រឆាំង​នឹង​​​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និង​បាន​​ប្តេជ្ញា​បង្ក្រាបសកម្មភាពណាមួយដែលផ្តួចផ្តើមដោយ «ក្រុមប្រឆាំងជ្រុលនិយម» ដែលមានមូលដ្ឋាននៅក្រៅប្រទេសដែល«ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

លោក​ ហ៊ុន ម៉ាណែត៖ ការ​អភិវឌ្ឍ​នៅ​​ខេត្ត​ភាគឦសាននឹង​មិនធ្វើឱ្យកម្ពុជា​បាត់បង់ទឹកដី​ទេ

បន្ទាប់​ពីបាន​ចុះទៅ​ពិនិត្យ​​ផ្ទាល់​នៅ​តាម​តំបន់​ព្រំដែនកម្ពុជាវៀតណាម​​​ជាលើកដំបូងលោក​​​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន​ប្រកាស​ធានាអះអាង​និងប្តេជ្ញាថា ​ការ​អភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ CLV -DTA ក្នុង​ខេត្ត​​ភាគឦសាន«គឺនឹង​មិនធ្វើឱ្យបាត់បង់ទឹកដី​ឬ​អធិបតេយ្យ​ភាព​​ជាតិ​របស់​យើង​ទេ»​ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​​ទឹក​ដី​នាំគ្នា​ទៅ​លេង​នៅ​ខេត្ត​ទាំងនោះឱ្យបាន​ច្រើន។
ជនជាតិដើមភាគតិចធ្វើដំណើរតាមដងផ្លូវមួយនាទីក្រុងបានលុង ខេត្តរតនគិរី ជាទីដែលការរំញ័រដីតិចតួចកើតឡើងបន្ទាប់ពីមានរញ្ជួយដីមួយនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា)

រញ្ជួយដី​នៅវៀតណាម​រង្គើដល់ខេត្តរតនគិរី និង​បង្ក​ក្ដីបាម្ភ​​ពី​ការត្រៀមលក្ខណៈ​របស់​កម្ពុជា​សម្រាប់​គ្រោះមហន្តរាយ

រំញ័រ​ដី​តិចតួច​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃអាទិត្យ​មុន បន្ទាប់ពី​មាន​បាតុភូត​រញ្ជួយ​ដី​​កម្រិត៥,១​រិច្ឆទ័រមួយ​នៅខេត្ត​ក្បែរ​ខាង​ក្នុង​ប្រទេសវៀតណាម ដែលនាំ​ឱ្យ​​កើត​មានក្ដីកង្វល់​ក្នុងចំណោម​អ្នកស្រុក​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍រញ្ជួយ​ដី​​ដែល​ស្រដៀង​គ្នា​នេះ ។​
លោក ធែល ធីលែន ចេញពីពន្ធនាគារខេត្ដកណ្ដាល ក្រោយពីគាត់អនុវត្តទោសចប់ក្នុងពន្ធនាគាររយៈពេល១៨ខែរួចរាល់។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក ធែល ធីលែន ចូលពន្ធនាគារ​​ជាលើកទីពីរ បន្ទាប់ពីតុលាការចោទពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក ធែល ធីលែន បណ្ដោះអាសន្នពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ក្រោយពីលោកបានរិៈគន់តំបន់ត្រីកោណរវាងកម្ពុជា ឡាវ វៀតណាម(CLV-DTA) បន្ទាប់ពីលោកទើបចេញពីពន្ធនាគារ​ខេត្ដកណ្ដាលបាបប្រហែលមួយអាទិត្យ។
រូបថតលោក ស៊្រុន ស្រ៊ន កំពុងឈរនៅខាងមុខស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ (រូបថត៖ ហ្វេសប៊ុកលោក ស្រ៊ុន ស្រ៊ន)

សកម្មជ​នកិច្ចព្រម​ព្រៀងសន្ដិភាពទីក្រុងប៉ារីស បួននាក់ត្រូវបានចាប់ខ្លួន​ទាក់ទងនឹងការ​ពិភាក្សា​ពី​តំបន់អភិវឌ្ឍន៍ត្រីកោណ

សកម្មជន​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស លោក​​ស្រ៊ុន ស្រ៊ន និង​ក្រុម​ការងារ​បី​រូប​ផ្សេង​ទៀត​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាបចាប់​ខ្លួន​​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៤ បន្ទាប់​ពី​បាន​បង្ហោះ​វីដេអូ​ពិភាក្សា​ពី​កិច្ច​សហការ​រវាង​កម្ពុជា ឡាវ និង​វៀតណាម​លើ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV)។  អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រ​ធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន​លោក ហ៊ុន សែន​  នៅ​រសៀល​ថ្ងៃទី២៣ ខែ​កក្កដា ក៏​បានចេញបកស្រាយ​ផ្ទាល់លើបណ្តាយហេ្វបុករបស់លោកចំពោះ​ «ការចោទ​ប្រកាន់» របស់​សកម្មជន​ទាំង​នេះ​ផង​ដែរ​។​
មើមដំឡូងមីដែលកសិករបានដក និងលើកដាក់រថយន្តកែច្នៃ រូបថតក្នុង២០២៣។ (រូបភាពផ្តល់ឱ្យ)

កសិករដាំដំឡូងមីខាតបង់ច្រើនព្រោះតម្លៃធ្លាក់ចុះដល់ជាង​១០០​រៀល​ក្នុង១គីឡូក្រាម

កសិករដាំដំឡូងមីអះអាងថា ពួកគាត់ខាតបង់ច្រើនដោយសារតែតម្លៃដែលឈ្មួញទិញយកទៅប្រទេសវៀតណាម និងថៃធ្លាក់មកត្រឹមមួយគីឡូក្រាមតែជាង១០០រៀល ខណៈតម្លៃដែលអាចចំណេញបានលុះណាតែចាប់ពី៤០០រៀលឡើងទៅក្នុង១គីឡូក្រាម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម