សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សកម្មជនសង្គម

លោក ធែល ធីលែន ចេញពីពន្ធនាគារខេត្ដកណ្ដាល ក្រោយពីគាត់អនុវត្តទោសចប់ក្នុងពន្ធនាគាររយៈពេល១៨ខែរួចរាល់។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក ធែល ធីលែន ចូលពន្ធនាគារ​​ជាលើកទីពីរ បន្ទាប់ពីតុលាការចោទពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក ធែល ធីលែន បណ្ដោះអាសន្នពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ក្រោយពីលោកបានរិៈគន់តំបន់ត្រីកោណរវាងកម្ពុជា ឡាវ វៀតណាម(CLV-DTA) បន្ទាប់ពីលោកទើបចេញពីពន្ធនាគារ​ខេត្ដកណ្ដាលបាបប្រហែលមួយអាទិត្យ។
លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងថ្លែងក្នុងពិធីរម្លឹកខួបលើកទី៤៩នៃរបបវាលពិឃាត ស្ថិតនៅទីតាំងសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងពេលប្រារព្ធ​ខួប​នៃរបបវាលពិឃាត

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និង​សកម្មជន​​សង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយ​ពី​ពួកគេ​ត្រូវបានចាប់​ខ្លួន​កន្លងមក។
លោក នី ណាក់ សកម្មជនសង្គម ត្រូវបានជនមិនស្គាល់មុខមួយក្រុមវាយធ្វើបាប ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមគ្រួសាររបស់សកម្មជនសង្គមដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរទាមទារ​រកយុត្តិធម៌

នគរបា​ល​រាជធានីភ្នំពេញនិយាយថា ខ្លួន​កំពុងស៊ើបអង្កេតលើករណីវាយដំ​​​​ដ៏​ឃោរ​ឃៅ​ទៅលើ​អ្នករិះគន់គោលនយោបាយរដ្ឋាភិបាល​ម្នាក់​ ខណៈក្រុមសង្គមស៊ីវិលលើក​ឡើង​ថា ឧបទ្ទវហេតុ​នេះ គឺជាករណី​ថ្មី​បំផុត​ក្នុងការបង្រ្កាបដែល​កំពុង​បន្តកើតមានលើអ្នក​រិះគន់​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម