រដ្ឋបាលសង្កាត់ស្លាកែតកំពុងដាក់លូរំដោះទឹក ខណៈពលរដ្ឋស្នើធ្វើផ្លូវថ្នល់ឱ្យខ្ពស់ដើម្បីបញ្ចៀសការលិចទឹក

លោក ទូច រ៉ើន ចៅសង្កាត់ស្លាកែត បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង កាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថត បាន ធារ៉ា

បាត់ដំបង៖ រដ្ឋបាលសង្កាត់ស្លាកែតកំពុងដំណើរការកសាងប្រព័ន្ធលូដើម្បីរំដោះទឹកនៅរដូវវស្សាកុំឱ្យមានការជន់លិចផ្ទះពលរដ្ឋ និងផ្លូវថ្នល់ ខណៈប្រជាពលរដ្ឋស្នើសុំឱ្យកសាងផ្លូវឱ្យបានខ្ពស់ដើម្បីបញ្ចៀសទឹកលិចផ្លូវ ។