សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សង្គ្រាម

ក្រុមនិស្សិតមកទស្សនាវិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​ត្រូវបាន​ដាក់ឈ្មោះថ្មី​ថា«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» និងជា​ថ្ងៃ​បុណ្យជាតិផ្លូវការ

មួយឆ្នាំបន្ទាប់ពីត្រូវបានដាក់បញ្ចូលជាថ្ងៃអបអរសាទរក្នុងប្រតិទិនថា «ទិវានយោបាយឈ្នះ-ឈ្នះ» ដែលត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ រដ្ឋាភិបាលបានសម្រេចកំណត់ទិវានេះ ជាថ្ងៃបុណ្យជាតិផ្លូវការ និងកំណត់ជាថ្ងៃឈប់សម្រាកជាសាធារណៈ ដោយមានឈ្មោះថ្មីថា «ទិវាសន្តិភាពនៅកម្ពុជា»។ ទិវា​បុណ្យ​នេះធ្វើឡើងដើម្បីរំលឹក​ដល់​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជាដែល​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​នយោបាយ​ឈ្នះ​-ឈ្នះ។
ក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម រៀបចំបុណ្យសពនៅខេត្តកណ្តាល បន្ទាប់ពីទទួលដំណឹងថាលោកទទួលមរណៈក្នុងការវាយប្រហារដោយក្រុមហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)

និស្សិតមួយចំនួនស្នើរដ្ឋាភិបាលកម្ពុជាបញ្ជូនពួកគេមកទឹកដីកំណើត បន្ទាប់ពីនិស្សិតម្នាក់ស្លាប់ក្នុងការប្រយុទ្ធនៅអ៊ីស្រាអែល

និស្សិតខ្មែររាប់រយនាក់ ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ស្នើឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍បញ្ជូនពួកគេត្រឡប់មកទឹកដីកំណើតវិញ ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែលដែលបណ្តាលឲ្យនិស្សិតខ្មែរម្នាក់បាត់បង់ជីវិត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសតំបន់អាស៊ាន ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផ្តោតលើវិបត្តិនៅមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសក្នុងតំបន់អាស៊ានលើកលែងតែមីយ៉ាន់ម៉ា បានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ក្នុងពេលដែលភាពតានតឹងក្នុងសកលលោក និងតំបន់កំពុងកើនឡើង ហើយស្របពេលដែលអំពើហិង្សានៅតែបន្តកើតមានបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដែលបញ្ហានេះបានធ្វើឱ្យអាស៊ានមានការខកចិត្តសម្រាប់កិច្ចខិតខំប្រឹងរបស់ខ្លួនក្នុងការស្តារស្ថានការណ៍នៅប្រទេសនេះឡើងវិញ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម