សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សង្វៀនប្រដាល់គុនខ្មែរ

លោក អេ ភូថង បានប្រលែងលេងជាមួយចៅស្រី ជាកូនរបស់ ម៉ឺន មេឃា នៅក្នុងផ្ទះប្រក់ស័ង្កសី ផ្ទុកទៅដោយខ្សែក្រវាត់ និងពានកិត្តិយស ដែលកូនៗ និងសិស្សគណទទួលបានពីការប្រកួតប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

លោក អេ ភូថង៖ ជីវិត​ខ្ញុំកើត​មក​ដើម្បី​គុនខ្មែរ ហើយកូនចៅ​របស់ខ្ញុំ​ជាអ្នកបន្ត​វេន

អង្គុយ​បែប​មិនសូវ​មាន​កម្លាំង​ក្នុង​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ប្រក់សង្កសី​តូច​មួយ ដែល​ដាក់ពេញ​ទៅ​ដោយ​ខ្សែ​ក្រវាត់ និងពាន​រង្វាន់ជា​ច្រើន ដែលកូនៗ និងសិស្ស​របស់​ខ្លួនដណ្តើម​បានពីការ​ប្រកួត​ប្រដាល់​គុនខ្មែរ លោក អេ ភូថង និង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី បាន​បរិយា​យ​យ៉ាង​កម្សត់ពី​ខ្សែជីវិតនៃ​ក្រុមគ្រួសារត្រកូល «អេ» ដែល​បានជម្នះ​ឧបសគ្គ និងបញ្ហា​រាប់មិនអស់ ក្នុង​ការ​រួមចំណែក​ផ្សព្វ​ផ្សាយ​«គុនខ្មែរ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម