គុនខ្មែរនៅតែប្រឈមវិបត្តិខ្វះធនធានកីឡាការិនី ទោះទីផ្សារប្រកួតអន្តរជាតិចាប់ផ្តើមកម្រើកវិញ
ផ្តើមចេញពីការប្រកួតស្ម័គ្រចិត្ត នៅតាមវត្តអារាម និងកម្មវិធីបុណ្យទានតាមភូមិ ជាលក្ខណៈកម្សាន្តនោះ វិស័យកីឡាប្រដាល់គុនខ្មែរ ចាប់ផ្តើមមានការប្រកួត និងមានការផ្សាយផ្ទាល់នៅទូទាំងប្រទេសជាផ្លូវការ នៅពេលសង្វៀនប៉ុស្តិ៍លេខ៥ បានបើកដំណើរការនៅឆ្នាំ១៩៩៥ ហើយក្រោយមកក៏មានសង្វៀនមួយចំនួនទៀតបើកជាបន្តបន្ទាប់ ។