ប្រឡងបាក់ឌុបចាប់ផ្តើមថ្ងៃនេះក្រោយពីស្ថានភាពកូវីដធូរស្រាល

ស្ត្រីម្នាក់ឱបកូន និងក្មួយស្រីរបស់របស់គាត់ បន្ទាប់ពីពួកគេចេញពីប្រលងសញ្ញាបត្រទុតិយភូមិ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងអប់រំបានដំណើរការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសថ្ងៃនេះ​បន្ទាប់​ពីស្ថានភាពកូវីដនៅក្នុង​ប្រទេស​កម្ពុជា​បានធូរស្រាល។​ ការប្រឡងនេះប្រព្រឹត្តទៅ​រយៈពេលពីរថ្ងៃគឺ​នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១។