សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សន្យា

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​ពេល​ជួប​ប្រជុំ​នៅ​ប្រទេស​ចិន។ រូប​ថត​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤។

ចិន​សន្យា​គាំទ្រ​កម្ពុជាយ៉ាងពេញទំហឹង​ ប៉ុន្តែ​ការ​ផ្តល់​មូលនិធិ​ព្រែកជីកនៅ​​មិនទាន់​ច្បាស់លាស់

ថ្មីៗពីដំណើរទស្សនកិច្ចនៅប្រទេសចិន ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីនពីង បានអះអាង​សារ​ជាថ្មីអំពីទំនាក់ទំនង «រឹងមាំ» របស់ពួកគេ ដោយបានសន្យាកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗ​។
ប្រជាពលរដ្ឋមកពីសហគមន៍ដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ពលរដ្ឋសហគមន៍ដូនឪប្រមូលផ្តុំគ្នាជាថ្មី ដោយទទូចឲ្យសាលារាជធានីភ្នំពេញផ្តល់បណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋសហគមន៍ដូនឪប្រមាណ ៨០នាក់ រស់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញម្តងទៀត ដើម្បីដាក់ញត្តិស្នើ​សុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈដែលពួកគាត់​កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនដែលបូមខ្សាច់លុប​បឹងក្បែរផ្ទះ​របស់​ពួកគាត់​តាំងពីឆ្នាំ២០២០។ អ្នកភូមិដែល​ប្រ​មូល​​ផ្តុំ​គ្នា​នៅមុខ​សាលារាជធានីភ្នំពេញ​កាលពីថ្ងៃចន្ទតំណាងឲ្យ​ប្រជា​ពល​រដ្ឋ​១០១គ្រួសារ។
មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។
អ្នកស្រី ហួរ សៀកលន រស់នៅក្នុងសហគមន៍បឹងត្របែក ស្ថិតនៅក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បារម្ភពីការបណ្តេញចេញ

តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំ​ចិត​បន្លែ​សម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពី​អាជ្ញាធរថា​នឹង​ផ្តល់បណ្ណ​កម្មសិទ្ធិស្របច្បាប់​បន្ទាប់​ពី​បោះ​ឆ្នោតជាតិរួច។
ពលរដ្ឋឃុំអំពៅព្រៃជាង១៣០គ្រួសារកំពុងឈររង់ចាំជួបអភិបាលស្រុកកណ្តាលស្ទឹងអស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃទី២៩ សីហា ២០២៣ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាក្រោយអាជ្ញាធរ​មិនធ្វើតាមសន្យាមុនពេលបោះឆ្នោត

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅព្រលានយន្តហោះថ្មីបានតវ៉ាសុំឱ្យមានការដោះស្រាយពី​អាជ្ញាធរស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី២៩សីហា ដោយសារអាជ្ញាធរមានការសន្យាថា​ក្រោយការបោះឆ្នោត​នឹង​មានការ​ដោះស្រាយជូនពួកគាត់ ប៉ុន្តែ​មក​ដល់ពេលនេះមិនទាន់​ទទួលបាន​ដំណោះស្រាយនៅឡើយ។
លោកហ៊ុន ម៉ាណែត បង្ហាញម្រាមដៃចង្អុលបន្ទាប់ពីលោកបានបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

លោក ហ៊ុន ម៉ាណែត សន្យាធ្វើតាមបណ្ដាំរបស់ឪពុកនៅពេលក្លាយជានាយករដ្ឋមន្ត្រី

មួយ​ថ្ងៃ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា​កូន​ប្រុសរបស់​លោក គឺលោក ហ៊ុន ម៉ាណែត នឹង​ចូល​កាន់​តំណែង​ជានាយករដ្ឋមន្ត្រីនៅ​ខែ​សីហា លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សាធារណជន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​ធ្វើ​តាម​ពាក្យ​បណ្តាំរបស់ឪពុក​លោក។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)

គណបក្សទាំង១៨សន្យាអនុវត្តតាមគោលនយោបាយអាទិភាពរបស់​ខ្លួន នៅពេលឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

បេក្ខជនមកពីគណបក្សនយោបាយចំនួន១៨នឹងត្រូវចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា បើទោះបី​ជា​អ្នក​សង្កេតការណ៍​​អន្តរជាតិ និងក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងទូលំទូលាយថា ដំណើរការ​បោះឆ្នោត​ខ្វះ​តម្លាភាព និងយុត្តិធម៌ ស្របពេលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច​សង្ឃឹម​ឈ្នះ​១០០​ភាគរយ។
អាជ្ញាធរខណ្ឌព្រែកព្នៅ និងសង្កាត់គោករកា ចុះចែកទឹកដល់ប្រជាពលរដ្ឋ ដែលជួបប្រទះការខ្វះខាតទឹកច្រើនថ្ងៃនៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ (ខេមបូចា/ ឃី សុវុឌ្ឍី)

រដ្ឋាភិបាលកម្ពុជាសន្យាថា ទីក្រុងនឹងមានទឹកស្អាតប្រើប្រាស់​១០០​ភាគរយនៅត្រឹមឆ្នាំ២០២៥

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា ១០០ភាគរយនៃប្រជាពលរដ្ឋ ដែលរស់នៅ​តាម​ក្រុង និងទីប្រជុំជននានានៅក្នុង​ប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់នៅត្រឹម​ឆ្នាំ​២០២៥។

ព័ត៌មានថ្មី

អត្ថបទពេញនិយម