សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សមាគមការពារសិទ្ធិមនុស្ស អាដហុក

កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្សមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សេង ធារី បដិសេធការចោទប្រកាន់អំឡុងសវនាការក្នុងសំណុំរឿងដែលមានជនជាប់ចោទច្រើន

នៅក្នុងសវនាការថ្មីបំផុតនៃការកាត់ក្តីទ្រង់ទ្រាយធំលើអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ១៣៩នាក់ ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះឈរតែម្នាក់ឯងកាលពីថ្ងៃអង្គារ ដើម្បីផ្តល់សក្ខីកម្មទាក់ទងនឹងការងាររយៈពេលជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ មេធាវី សេង ធារី បានចូលរួមសវនាការលើកដំបូងកាលពីថ្ងៃទី៧ ខែធ្នូ នៅសាលាដំបូងរាជធានីភ្នំពេញដោយស្លៀកពាក់ជាអ្នករាំរបាំអប្សរា ជាអ្វីដែលកញ្ញា សេង ធារីបញ្ជាក់ថាសមទៅនឹង «ល្ខោននយោបាយ» នៃសវនាការដែលមានមនុស្សច្រើន ។ កាល​ពី​ថ្ងៃ​អង្គារ កញ្ញា សេង ធារី ​បាន​វិលត្រឡប់​មកតុលាការ​ជាថ្មី​ក្នុង​សម្លៀក​បំពាក់​បែប​សុភាព​ ដោយ​ស្លៀក​ឈុត​អាវធំ ខោជើងវែង​និង​ក្រវ៉ាត់​ក​ឆ្នូត។ អំឡុងពេលសវនាការរយៈពេលពីរម៉ោង ចៅក្រមបានជជីកសួរអំពីជីវប្រវត្តិនិងគោលបំណងរបស់ជនជាប់ចោទនៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ…
នគរបាលដាក់របាំងបិទផ្លូវទៅកាន់ដីស្រែចំការរបស់ប្រជាពលរដ្ឋដែលស្ថិត នៅទីតាំងគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

អាជ្ញាធរបិទផ្លូវដើម្បីការពារក្រុមហ៊ុនOCICឈូសឆាយដីស្រែចំការរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងព្រលានយន្តហោះថ្មី

នគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្ពោះទៅ គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈការឈូសឆាយដីបាន ចាប់ផ្តើម បើទោះបីជាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋក្នុងតំបន់នោះមិនទាន់ដោះស្រាយចប់ក៏ដោយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម