សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសលាលែងពីតំណែងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។(CamboJA /ឃួន ណារីម)

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានលាលែងពីដំណែងហើយចូលរួមជាមួយគណបក្សកម្លាំងជាតិ

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រកាសលាលែងពីគណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយបាននិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំង​ជាតិ ដែលទើបនឹងបង្កើតថ្មីៗ​នេះ។ 
ក្រុមគ្រូបង្រៀន និងអាណាព្យាបាលសិស្សប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គ្រូៗ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើសុំរដ្ឋាភិបាលថ្មី​ដំទ្បើងប្រាក់បៀវត្សជូនគ្រូបង្រៀនបន្ថែម

លោកគ្រូ អ្នកគ្រូ និងសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបន្តស្នើឱ្យរដ្ឋាភិបាលថ្មីជួយ​ដំឡើង​​​ប្រាក់ខែដល់គ្រូបង្រៀនក្នុងចន្លោះពី៣-៤លានរៀល ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោក​ នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាប់ផ្ដើមដំណើរធម្មយាត្រាតាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាប់ផ្ដើមដំណើរធម្មយាត្រាតាមការគ្រោងទុក ដើម្បីទាមទារយុត្តិធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហៅកាត់ថា CITA បានចាប់ផ្ដើមដំណើរធម្មយាត្រារបស់ខ្លួនតាមការគ្រោងទុក ដោយចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដែលត្រូវឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ក្នុងរយៈពេលប្រហែល ១០ថ្ងៃ និងមានអ្នកចូលរួមប្រមាណ ៥០នាក់ ក្រោមប្រធានបទ “ សីលធម៌សង្គម ” ។
លោកគ្រូអ្នកគ្រូចូលរួមក្នុងទិវាគ្រូបង្រៀនអន្ដរជាតិនៅទីលានប្រជាធិប្បតេយ្យដើម្បីសម្ដែងមតិផ្សេងៗ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបការគំរាមកំហែង​ខាងផ្នែកនយោបាយ ខណៈគ្រូមួយចំនួនរត់ទៅជ្រកកោននៅបរទេស

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបបញ្ហាប្រឈម ជាពិសេសការ​រើសអើង​ផ្នែក​នយោបាយ​ ដែលធ្វើឱ្យគ្រូមួយចំនួនត្រូវរត់ទៅជ្រកកោននៅបរទេស​និងមួយចំនួនទៀត​ត្រូវ​បាន​ក្រសួងអប់រំបញ្ឈប់ពីក្របខណ្ឌដោយអះអាងថា​មិនគោរពតាមវិជ្ជា​ជីវៈ​គ្រូ​បង្រៀន ខណៈ​សមាគមគ្រូបង្រៀថានេះជាការគំរាមកំហែង​និងបំបិទ​សិទ្ធិការ​បញ្ចេញ​មតិ​។
សិស្សចេញពីថ្នាក់រៀននៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សិស្សប្រឹងប្រែងសិក្សាយ៉ាងខ្លាំង បន្ទាប់ពីក្រសួងកំណត់កាលបរិច្ឆេទប្រឡង ថ្នាក់ទី១២

បន្ទាប់ពីជួបប្រទះការលំបាកនិងភាពមិនច្បាស់លាស់ជាច្រើន​ អំឡុង​ពេល​មានការរីក​រាលដាល​​នៃជំងឺកូវីដ-១៩ សិស្សថ្នាក់ទី១២ បានចាប់ផ្តើមត្រៀម​ខ្លួន​សម្រាប់ការប្រឡងបញ្ចប់​ឆ្នាំសិក្សា​ ដែលគ្រោងធ្វើ​នៅថ្ងៃទី២៧ ខែធ្នូ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម