
គ្រឹះស្ថានហិរញ្ញវត្ថុដាក់ចេញវិធានការបន្ថែម ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុ បន្ទាប់ពីមានការអំពាវនាវពីសង្គមស៊ីវិល
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានប្រកាសកាលពីថ្ងៃពុធនូវវិធានការបន្ថែម ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុចំពោះអតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលការដាក់ចេញវិធានការនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសង្គមស៊ីវិលជាង១០០ បានអំពាវនាវឱ្យមានការពន្យាពេលសងត្រឡប់៣ខែដល់អ្នកខ្ចីប្រាក់។