អាជីវកម្មជាច្រើនចាប់ផ្តើមបើកដំណើរការ ខណៈរដ្ឋាភិបាលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ

ភោជនីយដ្ឋានទើបបើកថ្មីនៅរាជធានីភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ

នៅពេល​ថ្ងៃល្ងាច តុ​អាហារ​​​នៅ​ក្នុងភោជនីយដ្ឋានជាច្រើន​ ដែល​ទុក​ចោលអស់រយៈ​​ពេល​ជាច្រើន​ខែកន្លង​មកនោះ ​ឥឡូវនេះត្រូវបានរៀបចំឡើង​វិញ​សម្រាប់ទទួល​អតិ​ថិជន ខណៈ​តាម​ដងផ្លូវនានាក្នុងទីក្រុងចាប់ផ្តើម​មមាញឹក​ឡើង​វិញ ជាមួយ​នឹងអ្នកលក់ដូរ។