សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើសំណុំរឿងលោក កើត សារ៉ាយ ខណៈមេធាវីស្នើសុំឱ្យទម្លាក់បទចោទ
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) បានបដិសេធការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងខេត្តព្រះវិហារ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមសវនាការកាលពីថ្ងៃទី៩ ខែតុលា។