សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កំពុងឈរមុខសាលាដំបូងខេត្ដរតនគិរី មុនចូលសវនាការ កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្តរតនគិរីនឹងប្រកាស​សាលក្រម​សំណុំរឿងលោក ថេង សាវឿន នៅសប្តាហ៍ក្រោយ

សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែមករា លើសំណុំរឿង លោក ថេង​ សាវឿន ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា និងសហការី២នាក់​ពី​បទ​«រួម​គំនិតក្បត់ និងញុះញង់» ​ក្រោយការជំនុំជម្រះចប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ យោង​អ្នកនាំពាក្យតុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)

ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្តដំណើរការបណ្តោះអាសន្នឡើងវិញ

ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ត​សកម្មភាព​​សមាគមជាបណ្តោះអាសន្ន នៅថ្ងៃទី១៧ ខែកក្កដា  បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យសមាគមនេះអាចដំណើរការឡើងវិញកាលពីដើមខែមុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីណែនាំឱ្យផ្ដល់សិទ្ធិដល់សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជាដំណើរការឡើងវិញ

លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​អាច​ដំណើរ​ការ​ឡើង​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​ចំនួន​បី​ប្រឆាំង​នឹង​បុគ្គលិក​ស្ថាប័ន​មួយ​នេះ បន្ទាប់​ពី​ក្រ​សួង​មហាផ្ទៃ​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ដើម​ខែ​នេះ​។​
តំណាងកសិករមកពីខេត្តស្វាយរៀង អ្នកស្រី ខៀវ សារ៉ុន កំពុងឈរកាន់រូបលោក ថេង សាវឿន លោក ញិល ភាព និងលោក ថាន់ ហាច ដែលមានសរសេរអក្សរសូមឱ្យ មានការ ដោះលែងអ្នកទាំង៣នាក់ នៅខាងក្រៅរបងនៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ អាន វិចិត្រ

ក្រសួងមហាផ្ទៃចោទលោក ថេង សាវឿន និងសហការីថា ធ្វើបដិវត្តន៍​កសិករ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការឃាត់ខ្លួនលោក ថេង សាវឿន ប្រធាន​សមាគម​​សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ដោយ​សារ​រកឃើញភស្តុតាងមួយចំនួន​ជាប់ពាក់ព័ន្ធការធ្វើបដិវត្តន៍កសិករ។​
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងមន្ត្រីរបស់គាត់២នាក់ទៀត ត្រូវបានបញ្ជូនពីខេត្តក្រចេះទៅកាន់ស្នងការខេត្តរតនគិរីវិញ ដើម្បីបន្តនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ខណៈមេធាវីអង្គការកំពុងដាក់ពាក្យសុំជួបកូនក្តីនៅស្នងការខេត្តរតនគិរី។ រូបភាពពីហ្វេសប៊ុកអង្គការអាដហុក

សមត្ថកិច្ចបញ្ជូនខ្លួនលោក ថេង សាវឿន និងសហការី២រូបនៃសមាគម​សម្ព័ន្ធសហគមន៍កសិករកម្ពុជាពីខេត្តក្រចេះ​ទៅខេត្តរតនគិរី ដើម្បីបន្តនីតិវិធី

សមត្ថកិច្ចបានបញ្ជូនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងមន្ត្រី២នាក់ទៀតពីខេត្តក្រចេះទៅខេត្តរតនគិរិវិញនៅរសៀលថ្ងៃទី១៨ ខែឧសភា ដើម្បីបន្ត​នីតិវិធី​ស្រាវជ្រាវខ្លឹមសារ​នៃ​វគ្គបណ្តុះ​បណ្តាល​របស់សមាគមនេះ។
ប្រធាន និងមន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាច្រើននាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តក្រចេះឃាត់ខ្លួនសាកសួរកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនប្រធាន និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជាច្រើននាក់

សមត្ថកិច្ចប៉ូលិសខេត្តក្រចេះនៅរសៀលថ្ងៃពុធនេះ បានឃាត់ខ្លួនមន្ត្រី និងសមាជិកសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជាជិត៤០នាក់ ដើម្បីសួរនាំជុំវិញករណីឯកសារបើកវគ្គបណ្តុះបណ្តាលមួយ។
កសិករ លោក តៃ សុង កំពុងបង្ហាញពូជខ្ទឹមបម្រុងទុកដាំ នៅផ្ទះរបស់គាត់ ស្ថិត នៅស្រុកស្អាងខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

ចំណាត់ការស្ថាប័នរដ្ឋមិនសូវមានប្រសិទ្ធិភាព ជាមូលហេតុចម្បងនាំឱ្យបន្លែខ្មែរពិបាករកទីផ្សារ

លោក តៃ សុង និយាយថា៖ «អ្នកភូមិខ្លះគាត់ខាតៗជាប់គ្នាបីបួនឆ្នាំអ៊ីចឹងទៅអស់ដើមអស់ចុងខ្ចីលុយគេបង្វិលធ្វើដើមដាំទៀតក៏លែងបាន ពួកគាត់ក៏ចេញពីផ្ទះទៅរកស៊ីឈ្មួលធ្វើសំណង់ឬចេញលក់ដូរនៅខេត្តផ្សេងអ៊ីចឹងទៅ។ អ្នកមួយចំនួនទៀតទៅរកការងារធ្វើដល់ថៃមិនទាន់ឃើញត្រលប់មកវិញក៏មាន»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម