
អុកស្វាមទទូចឱ្យរដ្ឋាភិបាលប្រើប្រាស់មូលនិធិ IMF ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដប្រកបដោយតម្លាភាព
អង្គការអុកស្វាមបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាថា ហិរញ្ញប្បទានឥតសំណងចំនួន២៤០លានដុល្លារដែលប្រកាសផ្តល់ឲ្យដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចកម្ពុជានោះ ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។