ពលរដ្ឋបាត់បង់ដីធ្លីក្រោយពីមេឃុំឈប់ទទួលស្គាល់ឯកសារកាន់កាប់ ខណះសង្គមស៊ីវិលទទូចឲ្យស៊ើបអង្កេតករណីពុករលួយ

ស្ត្រីម្នាក់បើកម៉ូតូដឹកកូនរបស់គាត់ នៅចង្កេះភ្នំនៃរមណីយដ្ឋានគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋមួយចំនួនបាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមេឃុំខ្លះ​ក្នុងខេត្តកំពត​ កំពង់ស្ពឺ និងកំពង់ធំ បានចេញលិខិតបដិសេធជាបន្តបន្ទាប់​ដោយឈប់​ទទួលស្គាល់ឯកសារ​កាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លី ដែលពួក​គាត់​បានចុះហត្ថលេខា​ដោយ​ផ្ទាល់ដៃ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិការាប់ម៉ឺនដុល្លារក្នុងករណីនេះ។