សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា

អ្នកភូមិបោះតង់ ដើម្បីបិទផ្លូវឆ្ពោះទៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី។ គម្រោងអភិវឌ្ឍន៍នេះបានជាប់គាំងក្នុងជម្លោះជាមួយអ្នកភូមិនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញាឆព័ណ្ណ

មនុស្សរាប់រយនាក់បិទផ្លូវទៅកាន់ព្រលានយន្តហោះថ្មី បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដំណាំស្រូវរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលាន យន្តហោះធំមួយនៅខេត្តកណ្តាលបានតវ៉ាប្រឆាំងនឹងការធ្វើឲ្យខូចខាតដំណាំស្រូវរបស់ពួកគាត់ដែលបង្កឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយពួកគាត់បិទផ្លូវទៅកាន់ ទីតាំងរបស់គម្រោងនេះ នៅស្រុកកណ្តាលស្ទឹងចាប់តាំងពីថ្ងៃសុក្រមក។ ប្រជាពលរដ្ឋបាននិយាយថា ត្រាក់ទ័រ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ប៉ូលីស និងសន្តិសុខរាប់សិបនាក់របស់​ក្រុម​ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានបញ្ជូនទៅទីតាំងដី​ដែល​មិនទាន់ដោះស្រាយរវាង​ក្រុម​ហ៊ុន​ និង​ប្រជាជន ដោយបាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ និង​បំផ្លាញ​ដំណាំស្រូវ​របស់ប្រជាជន​អស់ ជាង ​១ហិចតាកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន ដែលកំពុងទទួលខុសត្រូវលើគម្រោងដែលមានទឹក ប្រាក់១,៥ពាន់ លានដុល្លារ ​ជា​ រួមគ្នាជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល របស់រដ្ឋរង…

ព័ត៌មានថ្មី

អត្ថបទពេញនិយម