សាំងឡើងថ្លៃធ្វើឲ្យប៉ះពាល់ខ្លាំងដល់អ្នកមានចំណូលទាបក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

តម្លៃប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កំពុង​អង្គុយ​លើ​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ លោក មូល យី វ័យ​៥៧ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ថា​ខ្លួន​មិន​ហ៊ាន​ជិះ​ម៉ូតូ​ឆ្វែល​រក​ម៉ូយ​ដូច​មុនទេ ​ព្រោះ​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ពេក​។​