ប្រតិកម្មចម្រុះជុំវិញការពិគ្រោះយោបល់របស់ក្រសួងព័ត៌មានអំពីសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណ ២០០នាក់ ស្ដីពីសេចក្ដីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃពុធ ។ សមាគមជាច្រើនបានសម្ដែងការគាំទ្រចំពោះធម្មនុញ្ញនោះ ទោះបីជាការផ្ដល់ធាតុចូលនៅមានកម្រិតក្ដី ប៉ុន្តែ សមាគមមួយចំនួនផ្សេងទៀតបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យលើសេចក្ដីព្រាងធម្មនុញ្ញនេះ ។