- នយោបាយ ,
រដ្ឋាភិបាលបង្ហាញពីសមិទ្ធផលក្រោមការដឹកនាំរយៈពេលមួយឆ្នាំរបស់លោក ហ៊ុន ម៉ាណែត ខណៈសង្គមស៊ីវិលអំពាវនាវឲ្យលើកកម្ពស់សិទ្ធិមនុស្ស
រដ្ឋាភិបាលបានប្រកាសថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រយៈពេលមួយឆ្នាំមកនេះ កម្ពុជាទទួលបានទាំងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិគួរឲ្យកត់សម្គាល់។ យ៉ាងណា សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស ដែលថានៅមានបញ្ហាមិនទាន់បានដោះស្រាយ។