- វីដេអូ ,
ពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
ព្រះសង្ឃ ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់អង្គ/នាក់ បានចូលរួមពិធីដង្ហែព្រះបរមសពសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ទៅតម្កល់បូជានាសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ បន្ទាប់ពីពិធីតម្កល់អស់រយ:ពេល១០០ថ្ងៃ ដើម្បីឱ្យពុទ្ធបរិស័ទបានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នាវត្តឧណ្ណាលោម ។