ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះថា Focus Trans Global Venture Co Ltd (FTGV) សិក្សាពីការសាងសង់អាកាសយានដ្ឋានថ្មីមួយក្នុងខេត្តមណ្ឌលគិរី ដែលជាការវិនិយោគតាមទម្រង់សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ឬហៅកាត់ថា BOT នេះបើតាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានឲ្យដឹងថាអាកាសយានដ្ឋាននេះគ្រោងចំណាយថវិកាចំនួន៣០០លានដុល្លារ ប៉ុន្តែថវិកាអាចកើនឡើងដល់រាប់ពាន់លានដុល្លារដោយរួមបញ្ចូលទាំងការសាងសង់ទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង។ លោកមានប្រសាសន៍ថាក្រុមហ៊ុន…