សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សម្រេចឃុំខ្លួន

សន្តិសុខម្នាក់ឈរយាមនៅមុខច្រកចូល ខណៈមន្ត្រីបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ បានជួបប្រជុំគ្នានៅទីស្នាក់ការរបស់បក្សភ្លើងទៀន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ រាជធានីភ្នំពេញ ជុំវិញការបែងចែកមណ្ឌលគ្នាកាន់កាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សា៣នាក់របស់បក្សប្រឆាំង

តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី២៨ ខែកក្កដា បានសម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាស្រុកពីររូបរបស់គណបក្សឆន្ទៈខ្មែរ​ និងជំទប់ទី២ម្នាក់ទៀតរបស់គណបក្សភ្លើងទៀនជាបណ្ដោះ​អាសន្ន ក្រោមបទចោទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ។
សាលាដំបូងខេត្ដស្វាយរៀងដែលសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA គឺលោក ជា ចាន់ថា ។ រូបថតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដស្វាយរៀងសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA​ម្នាក់​ពី​បទ​ឆបោក និងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារ​សាធារណៈ

សាលាដំបូងខេត្ដស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា សម្រេចឃុំខ្លួនលោក ជា ចាន់ថា មេដឹកនាំសមាគម​IDEAប្រចាំ​ខេត្ដ​ ជាបណ្ដោះ​អាសន្ន​ក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤  យោងតាមមន្ត្រីសមាគម និងមេធាវី។
មន្ត្រីបរិស្ថានខេត្តសៀមរាបបានចុះទៅទីតាំងដីដែលពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលនាពេលកន្លងទៅនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា​ ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋរាប់លានដុល្លារ

សាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី២ ខែឧសភា បានសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ គឺ​អ្នកស្រី រ៉េត សុធីដា បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែលឆបោកលុយពលរដ្ឋជាង៣០០លានដុល្លារ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១ ខែឧសភា នៅទីក្រុងភ្នំពេញ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការ។
លោក ខេង យ័ន អភិបាលក្រុងកែបដែលត្រូវបានសាលារាជធានីភ្នំពេញសម្រេចឃុំខ្លួនពីបទរំលោភអំណាច និងបទសម្អាតប្រាក់ នៅថ្ងៃអាទិត្យ រូបនេះផុសនៅលើហ្វេសប៊ុកផេករដ្ឋបាលក្រុងកែប នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ រដ្ឋបាលក្រុងកែប)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ពី​បទ​«រំលោភ​អំណាច និងសម្អាតប្រាក់»

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោក ខេង យ័ន អតីត​អភិបាល​​ក្រុង​កែប ​ពីបទ​«រំលោភអំណាច​ និងសម្អាតប្រាក់​» នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤​​ ក្រោយ​ពីអង្គភាពប្រឆាំងអំពើ​ពុករលួយ​បញ្ជូន​ខ្លួនលោកទៅតុលាការកាលពីល្ងាច​សៅរ៍។

ព័ត៌មានថ្មី

អត្ថបទពេញនិយម