ប្រធានសហជីពកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ឈឹម ស៊ីថរ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអង្គារនេះ

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខែ្មរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានឃាត់ខ្លួននៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ខណៈដែលកញ្ញាបានចូលរួមធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ។ រូបថតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ប្រធានសហជីពទ្រទ្រង់កម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​សមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននៅវេលាម៉ោង៤​រសៀលថ្ងៃអង្គារនេះ ខណៈកញ្ញាកំពុង​ចូលរួមកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយ​វិវាទការងារ ក្បែរស្ថានទូតអូស្រ្តាលី​ ក្នុង​រាជធានីភ្នំពេញ។