សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សហជីពឯករាជ្យ

សមាជិកសហជីពចំនួនបីនាក់កំពុងកាន់បដានៅខាងមុខរោងចក្រកាត់ដេរ អេសវ៉ាយអេសជី ដោយស្នើឱ្យម្ចាស់រោងចក្រមួយនេះទទួលយកអនុប្រធានរបស់ខ្លួនឈ្មោះ យឿន យឹម ឱ្យចូលធ្វើការវិញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

អនុប្រធានសហជីពបាត់បង់ការងារ បន្ទាប់ពីថៅកែរោងចក្របដិសេធការបង្កើតសហជីពឯករាជ្យ

អនុប្រ​ធាន​សមាគម​រោងចក្រកាត់​ដេរធំ​មួយ​ថ្លែង​ថា​ខ្លួន​​នឹង​ «​មិន​ទទួល​យក» សហជីព​ថ្មី​នៅ​ក្នុង​រោង​ចក្រ​របស់​លោក​ទេ ដោយ​ថា​លោក​ពេញ​ចិត្ត​តែ​សហជីព​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​របស់​គណបក្ស​កាន់អំណាច​តែ​ប៉ុណ្ណោះ​​។​
កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មកររោងចក្រកាត់ដេរដែលចង់បង្កើតសហជីពឯករាជ្យត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ

អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនដែលធ្វើការលើវិស័យកាត់ដេរ​បានអះអាងថា​ថៅកែ​រោងចក្រ​មួយចំនួននៅតែបន្ដគាប សង្កត់​និងរើសអើងចំពោះ​សហជីព​ឯករាជ្យ​ដោយមិន​អនុញ្ញាតឱ្យបង្កើតសហជីពក្នុងរោងចក្រហើយ​ថែម​ទាំង​បញ្ឈប់កម្មករណាដែលចង់បង្កើត​សហជីពជាបន្ដ​បន្ទាប់។
តំណាងសហជីព និងកម្មករនិយោជិត មកពីវិស័យផ្សេងគ្នា ដែលមិនទាន់បានដំណោះស្រាយ ពីក្រសួងការងារ ព្យាយាមដើរទៅដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្រ្តី ប៉ុន្តែត្រូវបានរារាំង ដោយអាជ្ញាធរ រហូតមានការប្រតាយប្រតប់កើតជាហិង្សាបន្តិចបន្តួច ក្បែរស្ពានអាកាស តិចណូ។ រូបថតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សហជីពឯករាជ្យមកពីវិស័យផ្សេងៗគ្នា ស្នើឱ្យក្រសួងការងារដោះស្រាយវិវាទការងារដែលជាប់គាំង

តំណាងសហជីព និងកម្មករនិយោជិតមកពីវិស័យការងារផ្សេងៗគ្នាប្រមាណ៣០០នាក់ បាន​ជួបជុំ​គ្នាដើម្បីសម្ដែងមតិ និងដាក់ញត្តិ​ស្នើឱ្យក្រសួងការងារ​ដោះស្រាយវិវាទ​ការងារ​របស់​​កម្មករឱ្យបានឆាប់រហ័ស ត្បិតពួកគេ​អះ​អាង​ថា ក្រសួងការងារគ្មានគោលជំហរ​ក្នុងការ​ដោះ​ស្រាយវិវាទការងារជូនកម្មករឡើយ តួយ៉ាង​ដូចករណី​ណាហ្គាវើលដ៍​ជាដើម។

ព័ត៌មានថ្មី

អត្ថបទពេញនិយម