អង្គការសិទ្ធិមនុស្សចំនួន៧៣ ជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍

អ្នកដំណើរលើសាឡាងកំពុងសម្លឹងទៅកាន់កាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្នុង​លិខិត​ចំហ​​នោះ មាន​​​ចុះ​ហត្ថលេខា​ដោយ​ក្រុម​អង្គការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ និង​សិទ្ធិ​មនុស្ស​ចំនួន​៧៣​នៅ​កម្ពុជា​។​ ស្ថាប័ន​ទាំង​នេះ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ការដែល​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​មាន​គម្រោង​បញ្ឈប់​បុគ្គលិកជាង​១ ៣០០​នាក់ គឺ​ជា​មាន​ចេតនា​បំបិទ​សំឡេង​សហជីព និង​ដាក់​ការ​គ្រប់​គ្រង​បន្ថែម​លើ​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​។​