ក្រសួងសុខាភិបាលអំពាវនាវឲ្យវិស័យឯកជនធ្វើតេស្តរហ័សរកកូវីដ១៩ ឲ្យបានញឹកញាប់

ក្រុមគ្រូពេទ្យប្រើឧបករណ៍តេស្តរហ័សធ្វើតេស្តកូវីដ១៩ លើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រ​សួង​សុខាភិបាលកម្ពុជា​បាន​ណែ​នាំ​ដល់​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ឯកជន សហគ្រាស រោងចក្រ និង​អង្គការ​ផ្សេងៗ​ទៀត ឲ្យ​ធ្វើ​តេស្ត​​ជា​ប្រចាំ​លើ​បុគ្គលិក​របស់​ខ្លួន ខណៈ​ករណីឆ្លងនៅ​តែបន្ត​កើនឡើង​រាបរយករណី​ក្នុង​មួយ​ថ្ងៃៗ​។