សហជីព និងម្ដាយរបស់កម្មករសេវាកម្មកម្សាន្តម្នាក់ ស្នើឱ្យតុលាការខេត្តកណ្ដាលដោះលែងកូនរបស់គាត់ដែលល្មើសបម្រាមកូវីដ១៩

អ្នកស្រី សេង ហ៊ាញ ជាម្តាយរបស់ សេង បូរី កម្មករសេវាកម្មកម្សាន្ត អាំងអន្សមលក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បន្ទាប់ពីកូនរបស់អ្នកស្រីត្រូវបានឃុំក្នុងពន្ធនាគារ។រូបភាពផ្តលដោយ CFSWF

សហជីព និងម្ដាយរបស់ស្រ្តីជាកម្មករសេវាកម្មកម្សាន្ត​ម្នាក់ដែលកំពុងជា​ប់​ពន្ធនាគារ​ បានជំរុញឱ្យសាលាដំបូងខេត្តកណ្តាលដោះលែងកូនស្រីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោ​យ​សា​រមានបញ្ហា​ជីវភាពកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីកូនរបស់គាត់ត្រូវបានឃុំខ្លួន កាលពីចុង​ខែសីហា​ ឆ្នាំ២០​២១​ ជុំវិញករណីល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល​។