គ្រួសារអះអាងថាលោក យួន ឈីវ ចាងហ្វាងសារព័ត៌មានអនឡាញ ត្រូវចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លី

ភរិយាលោក យួន ឈីវ អ្នកស្រី អ៊ូច វ៉ាន់ថន ជូតទឹកភ្នែកអំឡុងពេលផ្ដល់បទសម្ភាសន៍នៅផ្ទះក្នុងភូមិព្រៃក្រឡម ឃុំថ្មស ខណៈនិយាយរៀបរាប់ពីការចាប់ខ្លួនរបស់ស្វាមីអ្នកស្រី។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

អ្នកស្រីបន្ថែមថា៖ «ខ្ញុំតក់ស្លុតជាខ្លាំងពេលឮថាគាត់ត្រូវចាប់ខ្លួន ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ខណៈគាត់កំពុងនៅក្នុងពន្ធនាគារ…ខ្ញុំកំពុងប្រឈមការលំបាក ខ្ញុំមិនអាចធ្វើអ្វីបានទេ ដោយសារតែត្រូវនៅមើលថែកូនៗនៅផ្ទះ»។