សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សារព័ត៌មាន

David Walmsley ជានិពន្ធនាយក The Globe and Mail និងជាអ្នកបង្កើតទិវាព័ត៌មានពិភពលោកនៃប្រទេសកាណាដា។

សារព័ត៌មានគឺជាសំណាញ់សុវត្ថិភាពរបស់សង្គម

ទស្សនៈ៖ ចំនួននៃបន្ទប់សារព័ត៌មាន ឬស្ថាប័នសារព័ត៌មាន បានចុះឈ្មោះចូលរួមទិវាសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលធ្វើឱ្យមានការទទួលស្គាល់ពីឥទ្ធិពលជាវិជ្ជមាននៃសារព័ត៌មាននៅទូទាំងពិភពលោក។
អ្នកសារព័ត៌មានចុះយកព័ត៌មាននៅក្នុងកម្មវិធីមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកសារព័ត៌មានបន្តរងការគំរាមកំហែង​​​​វិធាន​ការ​ផ្លូវ​ច្បាប់ និង​ការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជំនួសឱ្យច្បាប់ស្តីពី​របប​សារព័ត៌មាន

នៅ​កម្ពុជា «ការគំរាម​កំហែង​តាម​វិធាន​ការ​ផ្លូវ​ច្បាប់នៅតែជាកង្វល់ចម្បង» សម្រាប់​អ្នកសារព័ត៌មានដែលសរសេរ​អំពីប្រធានបទរសើប នេះបើយោងតាម​របាយការណ៍ឃ្លាំមើល​ប្រចាំត្រីមាសថ្មីចុងក្រោយស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅក្នុងប្រទេស​កម្ពុជា​របស់សមា​គមសម្ព័ន្ធអ្នកសារព័ត៌​មាន​​កម្ពុជា (ខេមបូចា) ។ របាយការណ៍ប្រចាំ​ត្រីមាសទីពីរ (ពី​ខែមេសា ដល់ខែមិថុនា) បានកត់ត្រាករណីយាយី​ចំនួន៧ករណី​មក​លើ​អ្នកសារព័ត៌មានចំនួន១១នាក់ ធៀប​នឹង​ត្រីមាសទី១ ដែល​មាន​ករណីយាយី​ចំនួន១០ករណី​ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន១៨នាក់​។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ផ្សព្វផ្សាយរបាយការណ៍ស្ដីពីផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិនៅលើអ៊ីនធឺណិត នៅសណ្ឋាគារមួយនារាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (ខេមបូចា / ព្រីង សំរាំង)

របាយការណ៍សមាគមអ្នកសារព័ត៌មានអះអាងថា រដ្ឋាភិបាលកម្ពុជារឹតត្បិតសិទ្ធិឌីជីថលលើប្រព័ន្ធអ៊ីនធឺណិត

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (ខេមបូចា) បានចេញផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ការរឹតត្បិត​លើ​សិទ្ធិ​ឌីជីថល​និង​សេរីភាព​បញ្ចេញមតិ​នៅកម្ពុជា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកំពុង​តាមដាន​អ្នកសារព័ត៌មាន​និងប្រជាពលរដ្ឋដែល​អនុវត្ត​សិទ្ធិ​របស់ពួកគេ​នៅលើ​ប្រព័ន្ធអ៊ីនធឺណិត ។
សកម្មជនដីធ្លីអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយជាប់ចោទពីបទញុះញង់ និងបរិហារកេរ្តិ៍។ (រូបភាពផ្តល់ឱ្យ)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះ

សេរីភាព​សារព័ត៌មាន ​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅកម្ពុជានៅតែ​បន្ត​ធ្លាក់ចុះ​ នេះបើ​តាម​ការ​លើក​ឡើង​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅក្នុងរបាយ​ការណ៍​ប្រ​​ចាំ​ឆ្នាំ​របស់​ខ្លួនស្តីពីស្ថានភាពសេរីភាពនៃការទទួលបានព័ត៌មាន ការបញ្ចេញមតិ និងសេរីភាព​សារព័ត៌មាន។ ការ​ចេញផ្សាយ​របាយការណ៍កាលពីថ្ងៃពុធបានបង្ហាញ​ពីសំឡេង​របស់​អ្នកសារព័ត៌មាន និងសកម្មជនដែលត្រូវបានធ្វើទុក្ខបុកម្នេញ។
អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកសារព័ត៌មានជាង១០០នាក់ដាក់ញត្តិស្នើឱ្យក្រសួងដកអាជ្ញាបណ្ណ​​សារព័ត៌មាន លោក ផែង វណ្ណៈ បន្ទាប់ពីរងការមាក់ងាយ

អ្នកសារព័ត៌មានអនឡាញជាង១០០នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីស្នើឱ្យចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយ​ពេល​ដែលបុគ្គលរូបនេះបាននិយាយប្រមាថដល់កិត្តិយសរបស់អ្នកសារព័តមាននៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុករបស់ផ្ទាល់ខ្លួនរបស់គាត់។ 
សកម្មជនសិទ្ធិមនុស្សមួយក្រុមប្រមូលផ្តុំគ្នានៅមុខការិយាល័យសារព័ត៌មាន VOD ដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដកហូតអាជ្ញាប័ណ្ណ របស់សារព័ត៌មាន VOD កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា / ព្រីង សំរាំង)

នាយក​រដ្ឋមន្ត្រី​ថា ការ​បិទសារព័ត៌មាន​VOD គឺជួយ​ពង្រឹង​វិស័យ​សារព័ត៌មាន ហើយ​ប្រកាស​​ផ្តល់​​ការងារ​ដល់​អ្នក​សារព័ត៌មាន

បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជា​ច្រើន​ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺ​វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនេះ​ នឹងមិនត្រូវបានផ្តល់​ឡើងវិញនោះ​ទេ ហើយជំនួស​មក​វិញ​ លោក​ប្រកាស​ផ្តល់​ការងាររដ្ឋដល់​អ្នកសារព័ត៌មាន VOD តាមបណ្តាញ​ហ្វេសប៊ុកកាលពីថ្ងៃអង្គារ​។
អ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មាន VOD និង VOA មិនត្រូវបានអនុញ្ញាតឲ្យចូលទេ។

CCHR លើកឡើងថា សេរីភាពសារព័ត៌មាននៅតែបន្តធ្លាក់ចុះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣

កម្រិតសេរីភាពនៃការបញ្ចេញមតិ សេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាននៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារសម្រាប់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់»  នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមសង្គមស៊ីវិល និងបុគ្គលិកអង្គការសហប្រជាជាតិថ្លែងក្នុងកិច្ចពិភាក្សាពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អង្គការសារព័ត៌មាន និងម្ចាស់ជំនួយ ចាប់ផ្តើមពិភាក្សាពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនៅកម្ពុជា

ក្រុមអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន និងម្ចាស់ជំនួយបរទេសកាលពីថ្ងៃសុក្រ បានពិភាក្សាអំពីអត្ថប្រយោជន៍ និងគោលបំណងនៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិដែលក្នុងនោះរួមមានការបង្កើតក្រមសីលធម៌ស្តង់ដារសម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណៈ ក៏ដូចជាស្វ័យគ្រប់គ្រងក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម