សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សាលាដំបូងខេត្តព្រះសីហនុ

សមត្ថកិច្ចបង្ហាញមុខ ជនសង្ស័យជនជាតិចិនតៃវ៉ាន់ពីរនាក់ឈ្មោះ Chen Neng Chuan និងឈ្មោះ Lu Tsu Hsien នៅក្នុងសន្និសីទកាសែត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

សាលាដំបូងខេត្តព្រះសីហនុបានផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់​២​នាក់​​ដាក់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ បានសម្រេចផ្តន្ទាទោស​ជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ ដាក់ពន្ធនាគារ​ក្នុងម្នាក់ៗចំនួន២ឆ្នាំ និងពិន័យប្រាក់​ក្នុងម្នាក់ៗ​ចំនួន៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៤។ ​
សាលាដំបូងខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលរូបភាពយកពីផេកហ្វេសប៊ុករបស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ ដែលផុសកាលខែវិច្ឆិកា ឆ្នាំ២០២១។

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីកងរាជអាវុធហត្ថ​៥​នាក់​ទៀតកំពុងត្រូវបានសាកសួរ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីកងរាជអាវុធហត្ថ ៥នាក់ទៀតកំពុងត្រូវបានសាកសួរ​នៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធនឹងទទួលផលបទល្មើសគ្រឿងញៀន យោងតាមមន្ត្រីសមត្ថកិច្ច។
ជនសង្ស័យជនជាតិចិនចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ រូបភាពពីហ្វេសប៊ុកផេកផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ជនជាតិចិនបីនាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុសាកសួរពាក់ព័ន្ធនឹងការបង្ខាំងមនុស្សជំរិតទារប្រាក់

ជនសង្ស័យ​ជនជាតិ​ចិនចំនួន៣នាក់ត្រូវបានបញ្ជូនទៅសាកសួរ​នៅសាលាដំបូង​ខេត្ត​ព្រះសីហនុ ពាក់​ព័ន្ធ​បទល្មើសចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយធ្វើ​ទារុណ​កម្ម​ដើម្បីជំរិតទារប្រាក់ដែលប្រព្រឹត្ត​​នៅក្នុងក្រុងព្រះសីហនុ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម