ព្រះរាជអាជ្ញាចោទប្រកាន់ យុវជនគណបក្សសង្គ្រោះជាតិថា ទទួលការបណ្តុះបណ្តាលឲ្យធ្វើការតវ៉ាតាមបែបក្រុងហុងកុង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា មុនពេលដែលលោក សម រង្ស៊ី គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ អតីតសមាជិកយុវជនគណបក្សសង្គ្រោះជាតិត្រូវបានបង្រៀនអំពីរបៀបធ្វើបាតុកម្មតាមបែបក្រុងហុងកុងអំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី។
ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាតិវិទ្យុសកម្មនៅពន្ធនាគារព្រៃសកំពុងធ្វើឱ្យបាត់បង់ការចងចាំ

សាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យមន្ត្រីជំនាញផ្នែកវិភាគធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការចោទប្រកាន់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាតិវិទ្យុសកម្មបានធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគាត់ អំឡុងពេលសវនាការមួយក្នុងចំណោមសវនាការ៤ ដាច់ដោយឡែកពីគ្នាលើអតីតសមាជិកគណបក្សប្រឆាំង។
ភស្តុតាងតិចតួចត្រូវបានបង្ហាញ ដើម្បីដាក់បន្ទុកលើមេដឹកនាំសហជីព រ៉ុង ឈុន និងសកម្មជនពីរនាក់

សាលាដំបូងរាជធានីភ្នំពេញបានបន្តការសាកសួរជនជាប់ចោទជាមេដឹកនាំសហជីពដ៏លេចធ្លោគឺលោក រ៉ុង ឈុន និងសហចុងចោទពីរនាក់ទៀត ដោយមានការសួរដេញដោលជុំវិញសារឯកជនរបស់ពួកគេដែលឆ្លើយឆ្លងតាមបណ្តាញផ្សព្វផ្សាយសង្គម។
អតីតមេដឹកនាំចលនាយុវជនCNRP ត្រូវបានចោទសួរជុំវិញបទញុះញង់ ពីប្រទេសកូរ៉េខាងត្បូង រួមទាំងពាក្យ «តស៊ូ និងលះបង់»

អតីតមេដឹកនាំចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការបង្ហោះសារតាមបណ្តាញសង្គមអំពាវនាវឲ្យពលរដ្ឋខ្មែរវិលត្រឡប់ទៅផ្ទះវិញ ដោយគាំទ្រផែនការវិលត្រឡប់មិនបានសម្រេចរបស់លោក សម រង្ស៊ី និងដើម្បីទម្លាក់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន ចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ។