គ្រូបង្រៀននិងសិស្សនៅសាលាបឋមសិក្សាវត្ដពោធិ៍សំណូមពរសប្បុរសជនសាងសង់អគារនិផ្តល់សម្ភារៈសិក្សា

សាលាបឋមសិក្សាវត្ដពោធិ៍ ស្ថិតក្នុងវត្ដពោធិ៍ ភូមិពោធិ៍ ឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ រូបថត បាន ធារ៉ា

បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពោធិ៍ ស្ថិតក្នុងស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់អាជ្ញាធរ​ក៏ដូចជា​សម្បុរសជនជួយកសាង​អគារសិក្សានិងផ្តល់សម្ភារៈសិក្សា​​ដោយសារអគារចាស់ទ្រុតទ្រោម ហើយតុ និងកៅអី បាក់បែក។