សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សាលាបឋមសិក្សា

សាលាមត្តេយ្យ៧មករា ក្នុងរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីតែងតាំងនាយកសាលាមត្តេយ្យ និងបឋមសិក្សា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអប់រំ

រដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថាន​មតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីធានានូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ ខណៈគ្រូបង្រៀន សង្គមស៊ីវិល សង្ឃឹម​ថា អង្គភាពពាក់ព័ន្ធនឹងអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព និងតម្លាភាព ក្នុងការជ្រើសតាំងនាយកសាលានៅក្នុងគ្រឹះស្ថានទាំងពីរ។
សិស្សសាលាបឋមសិក្សាត្រាំងកិត កំពុងឈរតម្រង់ជួរមុនចូនរៀន នៅតាមថ្នាក់ នីមួយៗ ចុងឆ្នាំ២០២២។រូបភាពផ្ដល់ឱ្យ

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តមណ្ឌលគិរីមិនមានបង្គន់អនាម័យ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ខ្វះខាត

មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី សាលាបឋមសិក្សា​ត្រាំងកិត ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់​ ស្រុកកែវសីមា មិនមានបង្គន់អនាម័​យ​ និងមាន​អគារ​សិក្សា​​ឈើចាស់មួយខ្នង ខណៈបណ្ណាល័យ ទីចាត់ការ សួនច្បារ និងផ្លូវពុំមានឡើយ​សម្រាប់​សាលា​រៀនមួយនេះ។
សកម្មភាពអ្នកគ្រូបង្រៀនដើរទៅបង្រៀនសិស្ស ដោះទ្រនាប់ជើងដើរកាត់ផ្លូវដែលមានភក់។ រូបថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សាលាបឋមសិក្សាមួយកន្លែងនៅខេត្តបាត់ដំបង មិនមានអណ្ដូងទឹកស្អាតប្រើប្រាស់ ខណៈផ្លូវចូលសាលាលំបាកខ្លាំងនារដូវវស្សា

សាលាបឋមសិក្សាអូរព្រហ៊ូត ស្ថិតក្នុងភូមិអូរព្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង មិនទាន់មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ ខណៈផ្លូវលំមួយខ្សែ​ប្រវែង​៦គីឡូ​ម៉ែត្រ​ចូលទៅសាលារៀន បង្កការលំបាកដល់គ្រូបង្រៀន និងសិស្សានុសិស្ស នារដូវ​វស្សា។
សាលាបឋមសិក្សាទួលត្រាច ស្ថិតក្នុងភូមិរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រូបថតថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកំពង់ស្ពឺលិចទឹកដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុនលំនៅដ្ឋានមួយ

ប្រជាពលរដ្ឋដែលរស់នៅក្បែរសាលាបឋមសិក្សាទួលត្រាច ស្ថិតនៅក្នុងភូមិត្រាំរនាប ឃុំ​អង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អះអាងថា សាលារៀនលិចទឹកដោយសារ​ការអភិវឌ្ឍ​របស់ក្រុមហ៊ុនលំនៅដ្ឋានមួយ គួបផ្សំនឹងភ្លៀងធ្លាក់បន្តបន្ទាប់​បណ្ដាល​ឱ្យគ្មានផ្លូវ​ទឹកហូរ ធ្វើ​ឱ្យទឹកលិចសាលាប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
បុរសម្នាក់ដើរឆ្លងកាត់មុខសាលាបឋមសិក្សា ព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាបឋមសិក្សាព្រះនរោត្តម ផ្អាកការសិក្សាពីរសប្ដាហ៍ ក្រោយរកឃើញ អ្នកពាក់ព័ន្ធវីរុសអូមីក្រុង

បន្ទាប់ពីមានការឆ្លងវីរុស បំប្លែងថ្មីប្រភេទអូមីក្រុងឆ្លងចូលសហគមន៍កាលពីដើមខែមករា ពេលនេះ វីរុសអូមីក្រុង ក៏បានឆ្លងចូលក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុង​រាជធានី​ភ្នំពេញ ស្របពេលដែលបវេសនកាលការថ្មីនៃឆ្នាំ២០២១-២០២២ ទើបតែចាប់ផ្ដើម​បានប៉ុន្មាន​ថ្ងៃ។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម