- វីដេអូ ,
ប្រជាសគមន៍ដូនឪ ១០១គ្រួសារ នាសង្កាត់ជើងឯក ទាមទារបណ្ណកម្មសិទ្ធិដីធ្លី
ប្រជាពលរដ្ឋសហគមន៍ដូនឪ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១០១គ្រួសារ បានស្នើសុំអាជ្ញាធរសាលារាជធានីភ្នំពេញ ចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ខណៈការស្នើសុំប្លង់កម្មសិទ្ធិដីដែលមានទំហំសរុប ១ហិកតាកន្លះ បានអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយនោះ ។ ប្រជាសហគមន៍ដូនឪ អះអាងថា ពួកគាត់បានស្នើសុំស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខណ្ឌដង្កោ និងសាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ជាច្រើនលើក ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺចាប់តាំងពីឆ្នាំ២០២០ម៉្លេះ…