សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: សិទ្ធិ

រូបភាពកម្មករកម្មការិនីនៅរោងចក្រម៉ៅការដេរបន្តខ្នាតតូចមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានអង្គការអុកស្វាម រំលេចក្នុងរបាយការណ៍ស្រាវជ្រាវ ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ (ខេមបូចា/ ប៉ា តុងចិន)

អង្គការមួយរកឃើញថា កម្មកររោងចក្រ​ម៉ៅការដេរបន្តទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការរំលោភសិទ្ធិ

កម្មករកម្មការិនីធ្វើការនៅរោងចក្រម៉ៅការដេរបន្ត​ប្រឈមនឹងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ដោយពួកគេមិនទាន់ទទួលបានការអនុវត្តសិទ្ធិ និងកិច្ចគាំ​ពារសង្គមនៅកន្លែងការងារដូចមានចែងក្នុងច្បាប់នៅឡើយ តែផ្ទុយទៅវិញពួកគេរងការបង្ខំឱ្យធ្វើការលើសម៉ោងពីសំណាក់ថៅកែក្រុមហ៊ុន ទាំងដែលទទួលបានប្រាក់ឈ្នួលទាប។
អ្នកបម្រើការតាមផ្ទះបានចូលរួមទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្ដីពី «គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

សង្គមស៊ីវិល និងកម្មករការងារតាមផ្ទះ​ជំរុញ​រដ្ឋាភិបាល​​ផ្ដល់​សច្ចាប័នលើអនុសញ្ញាការងារដើម្បីការ​ពារសិទ្ធិ​របស់ពួកគេ

អង្គការ​អុកស្វាមប្រចាំកម្ពុជា និង​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន​ចូល​រួម​ប្រារព្វទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោម​ប្រធាន​បទ​«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាល​ពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២៤​។ ស្ថា​ប័ន​ទាំង​នេះ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាការងារ​ដើម្បី​ធានា​ដល់​កិច្ច​ការពារ​សិទ្ធិ​របស់​កម្មករ​។​
អ្នកចូលរួមសន្និសីទជាតិទិន្នន័យបើកទូលាយ ដែលប្រព្រឹត្តទៅនៅឯបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា ទិន្នន័យមានច្រើន ប៉ុន្តែសិទ្ធិទទួលបានទិន្នន័យនៅមានកម្រិត

តួអង្គក្រៅរដ្ឋាភិបាល​បាន​សម្ដែង​ក្ដី​កង្វល់​អំពី​ការចែករំលែក​ទិន្នន័យ​សាធារណៈ​នៅ​មាន​កម្រិត ពីសំណាក់រដ្ឋាភិបាលដោយសារតែកង្វះការទុកចិត្ត ព្រមទាំង​បញ្ហា​ទិន្នន័យ​គ្មាន​គុណភាព ឬបទដ្ឋានស្តង់ដារ។ ​
ចំណតរថយន្តនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

អាជីវករឆ្នេរអូរឈើទាលអះអាងថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនយកថ្លៃចតរថយន្តពីភ្ញៀវទេសចរ នាំឱ្យប៉ះពាល់ដល់ភ្ញៀវ

ខេត្តព្រះសីហនុ៖ ​អាជីវករដែលមាន​​ភោជនីយដ្ឋានលក់ដូរជាង៤០ហាង មានទីតាំង​នៅតាម​ឆ្នេរអូរ​ឈើទាល ក្រុងព្រះសីហនុ បង្ហាញ​ការមិនពេញចិត្តចំពោះ​ការយកថ្លៃភាស៊ីចំណត​រថយន្ត​ពី​​ភ្ញៀវ​ទេសចរ ដែលចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ដែលចាប់ផ្តើមអនុវត្តកាលពី​ថ្ងៃ​​ទី​៦ ខែកុម្ភៈ​ថា អាចនាំឱ្យ​ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មិនសប្បាយ​ចិត្ត ហើយឈប់​ចូល​មកកម្សាន្តឆ្នេរនេះទៀត។
អ្នកស្រី ប្រាក់ សុភា ចង្អុលប្រាប់ទីតាំងគេចាក់ដីទៅក្នុងបឹងនៅខាងក្រោយផ្ទះអ្នកស្រីកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។(ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

សកម្មជនបឹងតាមោករត់គេចខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជាជនភៀសខ្លួន

ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន អ្នកស្រី ប្រាក់ សុភា ដែល​ជា​សកម្មជន​សិទ្ធិ​ដីធ្លី​ដ៏​លេច​ធ្លោ​ម្នាក់​ ប្រាប់ ​ខេមបូចា ​ថា អ្នក​ស្រី​បាន​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀស​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីចំនួនពីររូបទៀតនៅគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីណែនាំឱ្យផ្ដល់សិទ្ធិដល់សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជាដំណើរការឡើងវិញ

លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា​អាច​ដំណើរ​ការ​ឡើង​វិញ និង​ទម្លាក់​ចោល​បទ​ចោទ​ចំនួន​បី​ប្រឆាំង​នឹង​បុគ្គលិក​ស្ថាប័ន​មួយ​នេះ បន្ទាប់​ពី​ក្រ​សួង​មហាផ្ទៃ​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​កាល​ពី​ដើម​ខែ​នេះ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម