
សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ
រចំ សុខា ជាយុវជនវ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ កាលពីឆ្នាំមុន។ បច្ចុប្បន្ន សុខា ជួយធ្វើស្រែចម្ការឪពុកម្ដាយនៅស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណៈប្អូនៗបួននាក់ផ្សេងទៀតកំពុងនៅសិក្សានៅឡើយ។