
«NoDrug»ជាកម្មវិធីផ្តល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ
កម្មវិធីទូរសព្ទដៃ«NoDrug»ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ បានផ្តល់សារអប់រំដ៏សម្បូរបែបពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀនបានក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ ខណៈគ្រាន់តែជិត៥ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនរហូតដល់ជាង៣តោន។